ថ្ងៃនេះ Trump បានធ្វើសន្និសិទកាសែត ប្រកាសពីការ វិនិយោគ បន្ថែម 100B នៅអាមេរិក របស់ ក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឆីប ធំបំផុតនៅតៃវ៉ាន់។
ក្រោយពេលនិយាយចប់ អ្នកការសែតបានសួរសំនួរជាច្រើន ពាក់ព័ន្ធ នឹងពន្ធគយ។
1- គាត់បញ្ជាក់ហើយថា មិនមានការចរចារ ទៀតទេ។ ពន្ធគយលើ Canada និង Mexico នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី 4 នេះទៅ។
2- ក្រោយចប់ សន្និសិទ តែប៉ុន្មាននាទី យើងឃើញ White House ចេញពត៍មានថា Trump បាន Sign Executive order ដើម្បីតំឡើងពន្ធគយលើ ចិន 20%។ កាលពីជំនាន់ គាត់ធ្វើប្រធានាធិបតិលើកមុន ក៏មិនតំឡើង ខ្លាំង និង លឿនបែបនេះដែរ។ គាត់តំឡងម្តងបន្តិច។
ករណីទាំងពីរ នេះធ្វើ អផយការបារម្ភពី សង្គ្រាមពាណិជ្ជកម្ម នឹងកើនកំដៅឡើង ដោយសារតែ ប្រទេស Canada, Mexico និង China ប្រាកដជា ប្រកាស ពន្ធគយលើ អាមេរិកវិញ។
រឿងពន្ធគយដែលប៉ះពាល់ដល់ទីផ្សារនេះខ្ញុំធ្លាប់និយាយខ្លះៗ កាលពីដើមខែ 02 ដែលគាត់ប្រកាសភ្លាមៗ ធ្វើអោយទីផ្សារធ្លាកើចុះខ្លាំងដែរ។ អាចចួលមើលវីដេអូនេះបន្ថែមបាន
https://youtu.be/6OZiFhPffOU3- ពត៍មានមួយចំនួនទៀតទាក់ទងនឹងសង្គ្រាម Russia-Ukraine។ បន្ទាប់ពីការ តឹងសរសៃក ដាក់គ្នានៅក្នុង Oval Office កាលពីសប្តាហ៍មុន ហើយមិនបានចុះកិច្ចព្រមព្រាង ជីកយករ៉ែ នៅ Ukraine ឥលូវនេះ អាមេរិកបានប្រកាសថា នឹងផ្អាកជំនួន យោធា និង ជំនួនផ្សេងៗ ទៅ Ukraine សិន រហូតដល់ Ukraine ចង់បានសន្និភាព ហើយត្រលប់មកតុ ចរចារវិញ។
មានពត៍មានលិចលឺខ្លះៗ ទៀតដែលថា ខាងអាមេរិកនឹងចង់ បន្ធូរបន្ថយ ទណ្ណកម្មមួយចំនួនលើ Russia ដើម្បីងាយស្រួល ហៅចូលតុ ចរចារ។
ចំនុចទាំងអស់នេះ បានធ្វើអោយគេបារម្ភថា US ងាកទៅខាង Russia ខ្លាំងពេក ហើយអាចធ្វើអោយ Ukraine អស់លទ្ធភាព ក្នុងការ បន្តសង្គ្រាម និង ចាញប្រៀប Russia នៅក្នុងលក្ខណ័ចរចារ សន្និភាព ផ្សេងៗ។
តែប្រធានាធិបតិ Ukraine ក៏បានទទួលជំនួយ និង ការ គាំទ្រ ជាច្រើនពី European Union ដែរ គ្រាន់តែ នៅតែមិនអាច ច្រើនដូចខាង អាមេរិក។
ពីមុនទីផ្សាររំពឹងថា ការចរចារ សន្និភាព និងឆាប់ចេញជារូបរៀង ហើយសង្គ្រាមត្រូវបាន បញ្ចប់ តែស្ថានភាពចុងក្រោយនេះ ធ្វើអោយមានភាព មិនច្បាស់លាស់ មួយចំនួន ថាវានឹងទៅជា យ៉ាងណា។
ប៉ុន្មានម៉ោងចុងក្រោយនេះ ទីផ្សារ មិនថា Stock រឺ Crypto បានធ្លាក់ចុះខ្លាំង ដោយសារ ពត៍មាន ដែលបានចេញ បន្តបន្ទាប់ដូចខាងលើ។
—————————
❗️
Disclaimer: NFA, DYOR💡
All of my social media💌
Message for new community members