រដ្ឋាភិបាលសហរដ្ឋអាមេរិក ឱ្យ ក្រុមហ៊ុន Google លក់ Chrome ដោយពាក់ព័ន្ធនឹងការប្រកួតប្រជែងមិនស្មោះត្រង់ និងចោទប្រកាន់ថា Google បានធ្វើទីផ្សារផ្ដាច់មុខ មិនឱ្យមានការប្រកួតប្រជែង តាមហេតុផលធំៗ ដូចខាងក្រោម :
1. Search Engine Chrome របស់ Google មានអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើន ហើយ Google បង្ហាញតែ ផលិតផល និងសេវាកម្មរបស់ខ្លួន នៅក្នុងលទ្ធផលស្វែងរក ដែលអាចធ្វើឱ្យប៉ះពាល់ដល់ដៃគូប្រកួតប្រជែង។
2.Chrome បានក្លាយជាកម្មវិធី Search តាមអ៊ីនធឺណិតធំបំផុត។ ភាពផ្ដាច់មុខនេះ ធ្វើឱ្យ Google ប្រមូលទិន្នន័យអ្នកប្រើប្រាស់យ៉ាងច្រើន បំផុតសម្រាប់ការផ្សាយពាណិជ្ជកម្ម។
3.Chrome បានដំឡើងស្រាប់នៅប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួន ត្រូវបានគេចោទប្រកាន់ថាបានកំណត់ជម្រើសរបស់អ្នកប្រើប្រាស់ និងការពារមិនឱ្យដៃគូប្រកួតប្រជែងតូចៗផ្សេងទៀត ឈរជើងបាន។
ការលក់ Chrome គឺជាមធ្យោបាយបំបែក Chrome ចេញពីអាជីវកម្មផ្សេងទៀតរបស់ Google គោលបំណង(1).បង្កឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរ (2).កាត់បន្ថយសមត្ថភាពរបស់ Google ដែលព្យាយាមបង្កើនភាពផ្ដាច់មុខនៅក្នុងទីផ្សារ ។
សង្គម & ច្បាប់ :
Join Here